ចូល​គ្រប់គ្រង

សន្និបាតបូកសរុបការងារឆ្នាំ ២០១១ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១២

ក្រសួង កិច្ចការ នារីបាន រៀបចំ សន្និបាត បូកសរុប លទ្ធផល ការងារ  ប្រចាំឆ្នាំ២០១១ និង លើកទិស ដៅការងារ សម្រាប់ ឆ្នាំ២០១២ កាលពី  ០៩-១០ ខែកុម្ភៈ ឆ្នាំ២០១២ នៅ សណ្ឋាគារ ភ្នំពេញ ក្រោមអធិបតីភាព  លោកជំទាវ ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី ប្រចាំការ និង ជារដ្ឋមន្រ្តីក្រសួង  ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ដោយមាន ការចូលរួម របស់  ថ្នាក់ ដឹកនាំ និង មន្រ្តីរាជការ ចាប់ពី ថ្នាក់ ការិយាល័យ ឡើង ទៅ របស់  ក្រសួង កិច្ចការនារី ក្រុមប្រឹក្សា ជាតិ កម្ពុជា ដើម្បី ស្រ្តី ប្រធាននិង អនុប្រធាន មន្ទីរកិច្ចការនារី រាជធានីខេត្ត អភិបាលរង រាជធានី ខេត្តជាស្រ្តី ប្រធាន ក្រុមការងារបញ្ជ្រាបយេនឌ័រ តាមក្រសួង /ស្ថាប័ន តំណាង ដៃគូ អភិវឌ្ឍន៍ សរុបចំនួន ២៥២នាក់ (ស្ត្រី ២០០នាក់) ដើម្បី បូកសរុប លទ្ធផលការ ងារ ដែល សម្រេច បានក្នុង រយៈពេល ១ឆ្នាំ របស់ ក្រសួង លើវិស័យ ជាអាទិភាព ទាំង ៥ និង ការគ្រប់គ្រង ជាយុទ្ធសាស្រ្ត និងលើកទិស ដៅ ការងារ សម្រាប់ឆ្នាំបន្ទាប់ ។

 

ជំនួបរដ្ឋមន្រ្តីអាស៊ីខាងកើតលើកទី ៤

ជំនួបរដ្ឋមន្រ្តីអាស៊ីខាងកើតលើកទី ៤ ផ្តោតទៅលើ   សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី  

 

 

សុន្ទរ​​​កថា​​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​

សុន្ទរ​​កថា​​

របស់​​សម្តេច​​អគ្គ​​មហា​​សេនា​​បតី​​តេជោ​​​ ហ៊ុន​​ សែន​​

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ សន្និសីទ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ សន្និសីទ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក«កិច្ច​បង្ការ​ការពារ​បឋម​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​ផ្ដោត​​លើ​យុវវ័យ​នៅ​ទី​ក្រុង» នេះ​ជា​ប្រធានបទ​ដ៏​សំខាន់​​នៃ​អង្គ​សន្និសីទ​ថ្នាក់​តំបន់​អាស៊ីប៉ាស៊ីហ្វិក រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ ក្រុង​សៀមរាប ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​២៥-២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩​ កន្លង​មក​ដែល​កម្ពុជា​ទទួល​បន្ទុក​ជា​ម្ចាស់​ផ្ទះ។ សន្និសីទ​នេះ​ រៀបចំ​ឡើង​ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​​ព្រឹត្តិការណ៍​នៃ​យុទ្ធនាការ​ ១៦ ថ្ងៃ​ប្រឆាំង​នឹង​អំពើហិង្សា​លើ​មូលដ្ឋាន​យេនឌ័រ​ផង​ដែរ។

 

ក្រសួងកិច្ចការនារី និងក្រុមហ៊ុនឧកញ៉ាទ្រីភាពចងសម្ពន្ធ័មេត្រីភាពជាមួយវរៈ​សេនាតូច​ការពារ​ព្រំដែន ភូមិភាគ​ឦសាន្ត

ក្រសួង​កិច្ចការនារី ​និង​ក្រុមហ៊ុន​​ទ្រីភាព​ បាន​ចង​សម្ព័ន្ធ​មេត្រី​ក្រសួង​កិច្ចការនារី ​និង​ក្រុមហ៊ុន​​ទ្រីភាព​ បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​វរៈសេនា​តូច​លេខ​ ១០១, ១០២​ និង​ ១០៣​ យោធភូមិ​ភាគ​ទី​១​ ដែល​កំពុង​​ឈរ​ជើង​នៅ​តំបន់​ភូមិ​ភាគឦសាន្ត​នៃ​​ប្រទេស​ពោល​ គឺ​ក្នុង​ខេត្ត​មណ្ឌលគីរី​ រតនគីរី​ និង​ស្ទឹងត្រែង។

ចំណង​សម្ព័ន្ធ​មេត្រី​ភាព​នេះ​ត្រូវ​បាន​ប្រកាស​​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១០​ នៅ​ទី​បញ្ជា​ការ​វរៈសេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣​ ខេត្ត​មណ្ឌលគីរី​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី។